2 Corinthians 12

1ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយប៉ុន្ដែ​ខ្ញុំ​នឹង​បន្ដ​អួត​អំពីនិមិត្ដនិងការ​បើក​សំដែង​របស់​ព្រះអម្ចាស់ 2ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុង​ព្រះ​គ្រិស្ដ​ដែល​កាលពី​ដប់បួនឆ្នាំមុន​ត្រូវ​បាន​ឆក់​យក​ទៅស្ថានសួគ៌ទីបី​(​ទោះបី​គាត់​ទៅ​ទាំង​នៅក្នុងរូបកាយក្រៅរូបកាយ​នោះ​ខ្ញុំ​មិនដឹងទេ​ប៉ុន្ដែ​ព្រះជាម្ចាស់ជ្រាប​) 3ហើយខ្ញុំ​ដឹង​ទៀត​ថាមនុស្ស​បែប​នេះ​(​ទោះបី​គាត់​ទៅ​ទាំង​នៅក្នុងរូបកាយក្រៅរូបកាយនោះ​ខ្ញុំ​មិនដឹងទេ​ប៉ុន្ដែ​ព្រះជាម្ចាស់ជ្រាប​) 4ត្រូវបាន​ឆក់យកទៅស្ថានសួគ៌ហើយ​បាន​ពាក្យ​ដែល​មិន​អាច​បរិយាយ​បានក៏មិនអនុញ្ញាត​ឲ្យ​មនុស្សនិយាយ​ឡើយ។ 5ខ្ញុំនឹង​អួត​អំពី​មនុស្ស​បែបនេះប៉ុន្ដែ​ចំពោះ​ខ្លួន​ខ្ញុំ​ខ្ញុំ​មិនអួតទេលើកលែងតែអំពី​ភាព​កម្សោយ​របស់​ខ្ញុំ 6ព្រោះទោះបី​ខ្ញុំ​ចង់អួត​ក៏​ខ្ញុំ​មិនមែនជា​មនុស្ស​ល្ងង់​ដែរ​ដ្បិត​ខ្ញុំ​និយាយសេចក្ដីពិតប៉ុន្ដែ​ខ្ញុំ​ចៀស​ទៅ​ចុះ​ក្រែងលោ​មាន​អ្នក​ណា​ម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែល​គេ​បាន​ឃើញ​បាន​អំពីខ្ញុំ 7និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែង​នេះ​។​​ដូច្នេះហើយដើម្បីកុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ទើប​ខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់​របស់​ខ្ញុំ​ជា​ទេវតា​របស់​អារក្ស​សាតាំងដែលវាយខ្ញុំ​គឺ​ដើម្បីកុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក 8ចំពោះសេចក្ដី​នេះ​ខ្ញុំ​បាន​សូម​អង្វរព្រះអម្ចាស់បីដង​មក​ហើយ​ដើម្បីដក​វា​ចេញពីខ្ញុំ 9ប៉ុន្ដែព្រះអង្គ​មានបន្ទូល​មក​ខ្ញុំថា៖ ​«គុណ​របស់​យើងល្មម​ដល់​អ្នក​ហើយ​ដ្បិតចេស្ដា​របស់​យើង​នឹង​សម្រេចនៅក្នុង​ភាព​កម្សោយ»។ ​ដូច្នេះហើយ​ខ្ញុំ​នឹង​អួតអំពី​ភាព​កម្សោយរបស់ខ្ញុំ​ដោយ​អំណរបំផុតដើម្បី​ឲ្យ​ព្រះ​ចេស្ដា​របស់​ព្រះ​គ្រិស្ដ​បាន​សណ្ឋិតលើខ្ញុំ 10ហេតុនេះហើយដោយព្រោះ​ព្រះ​គ្រិស្ដ​ខ្ញុំ​ពេញចិត្ដនឹងភាពកម្សោយ​ការ​ត្មះតិះដៀល​ការ​លំបាកការ​បៀត​បៀនព្រមទាំងសេចក្ដីទុក្ខព្រួយដ្បិតពេលណា​ខ្ញុំ​ខ្សោយពេលនោះខ្ញុំរឹងមាំ 11ខ្ញុំបាន​ត្រលប់ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នករាល់គ្នាបង្ខំខ្ញុំតាមពិតខ្ញុំគួរទទួល​បាន​ការ​លើក​តម្កើងពីអ្នករាល់គ្នាព្រោះទោះបី​ខ្ញុំ​មិន​មែន​ជាអ្វីក៏ដោយក៏​ខ្ញុំ​គ្មានអ្វីចាញ់​ពួក​កំពូលសាវកទាំងនោះ​ដែរ។ 12មានទីសំគាល់ច្បាស់អំពី​មុខងារ​ជា​សាវក​របស់​ខ្ញុំ​ដែល​បាន​បង្ហាញនៅក្នុងចំណោមអ្នករាល់គ្នាតាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង​តាមរយៈ​ទីសំគាល់ព្រមទាំង​ការ​អស្ចារ្យនិងកិច្ចការ​ដ៏​មាន​អំណាច​ទាំងឡាយ 13តើអ្នករាល់គ្នា​មានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពី​ការ​ដែល​ខ្លួន​ខ្ញុំមិនមែន​ជា​បន្ទុក​ដល់​អ្នករាល់គ្នា​នោះ? ​សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំចំពោះកំហុសនេះផង 14មើល៍ខ្ញុំ​ត្រៀមមកជួបអ្នករាល់គ្នាជាលើក​ទី​បីហើយប៉ុន្ដែ​ខ្ញុំ​ក៏​មិនធ្វើ​ជា​បន្ទុក​ដែរ​ដ្បិត​ខ្ញុំ​មិនចង់បានអ្វី​ជា​របស់​អ្នករាល់គ្នាឡើយគឺ​ចង់​បាន​អ្នករាល់គ្នាវិញព្រោះមិន​មែន​កូនៗទេ​ដែល​ត្រូវសន្សំ​អ្វី​ទុក​ឲ្យ​ឪពុកម្ដាយគឺឪពុកម្ដាយ​ទេ​ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូនៗវិញ 15រីឯខ្ញុំវិញដើម្បីព្រលឹង​របស់​អ្នករាល់គ្នា​ខ្ញុំ​នឹង​ចំណាយទ្រព្យ​ដោយ​អំណរបំផុត​សូម្បីតែ​ត្រូវ​ចំណាយ​ខ្លួនខ្ញុំ​ឲ្យ​អស់​ក្ដី​បើ​ខ្ញុំ​ស្រលាញ់អ្នករាល់គ្នាកាន់តែ​ខ្លាំង​ឡើងៗ​តើ​អ្នករាល់គ្នា​ស្រលាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ? 16ខ្ញុំមិន​មែន​ជា​បន្ទុក​ដល់​អ្នករាល់គ្នាទេ​ក៏ដោយ​ប៉ុន្ដែ​គេ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ល្បិចបោកប្រាសយក​ពី​អ្នករាល់គ្នា 17តើខ្ញុំ​បាន​បោកប្រាស់អ្នករាល់គ្នាតាមរយៈអ្នកណាម្នាក់ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មកអ្នករាល់គ្នា​ដែរ​ឬ​អត់? 18ខ្ញុំបាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​និង​បាន​ចាត់បងប្អូនម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​តើ​លោក​ទីតុស​បាន​បោកប្រាស់អ្នករាល់គ្នា​ដែរ​ឬ​អត់? ​តើ​យើង​មិន​បាន​ដើរតាមវិញ្ញាណ​តែ​មួយ​និង​តាម​លំអាន​តែ​មួយទេ​ឬ? 19អ្នករាល់គ្នាស្មានជា​រហូត​មកថា​យើង​ដោះសា​នឹង​អ្នករាល់គ្នា​ប៉ុន្តែ​យើង​និយាយនៅក្នុង​ព្រះ​គ្រិស្ដនៅចំពោះព្រះជាម្ចាស់​វិញ​បងប្អូន​ជា​ទីស្រឡាញ់អើយ! ​សេចក្ដី​ទាំងអស់​នោះ​គឺ​សម្រាប់ស្អាងចិត្ដអ្នករាល់គ្នា​ទេ។ 20ដ្បិតខ្ញុំ​ខ្លាចក្រែងលោ​ពេល​ខ្ញុំ​មកដល់​ខ្ញុំ​ឃើញថាអ្នករាល់គ្នាមិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​រីឯ​អ្នករាល់គ្នា​ក៏​ឃើញថាខ្ញុំមិន​ដូច​ជា​អ្វី​ដែលអ្នករាល់គ្នាប៉ង​ដែរ​ឬ​ក្រែងលោ​មាន​ការ​ឈ្លោះប្រកែកការឈ្នានីសកំហឹង​ការ​ប្រជែង​ការ​និយាយបង្ខូច​ការ​បរិហារកេរ្តិ៍​ការ​ក្រអឺតក្រទម​និង​សេចក្ដីវឹកវរ 21ក្រែងលោ​ពេល​ខ្ញុំ​មកម្ដងទៀត​នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាបខ្ញុំនៅ​ចំពោះ​មុខអ្នករាល់គ្នាហើយ​ខ្ញុំ​ត្រូវ​កើតទុក្ខ​ចំពោះ​មនុស្ស​ជា​ច្រើនដែល​បាន​ប្រព្រឹត្ដ​បាប​ពី​មុនប៉ុន្ដែមិនប្រែចិត្ដពី​សេចក្ដី​ស្មោកគ្រោកអំពើអសីលធម៌ខាងផ្លូវភេទនិង​អំពើ​ល្មោភកាមដែល​គេ​បាន​ប្រព្រឹត្ដ
Copyright information for KhmKCB